សឹងតែគ្មានមនុស្សដែលថាមិនធ្លាប់បរាជ័យរឿងស្នេហាណាស់ ដោយយ៉ាងហោចណាស់ក៏ម្ដងដែរ។ តែសម្រាប់ស្ត្រីរឹងមាំពួកគេមិនសូវជាឈឺចិត្តស្អិតទ្រូងប៉ុន្មានទៅលើរឿងនោះទេ តែពួកគេនឹងរៀនពី ៧ ចំណុចនេះវិញ៖
១.មិនបន្ទោសព្រហ្មលិខិត
មនុស្សស្រីពូកែគេមិនដែលគិតថាការបែកគ្នា ព្រោះតែព្រហ្មលិខិតឡើយ តែពួកគេគិតថា មកពីភាគីម្ខាងណាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីរក្សាចំណងស្នេហ៍ឲ្យរលូនទៅវិញទេ។

រូបតំណាង
ស្ត្រីប្រភេទនេះមិនអនុញ្ញាតឲ្យនរណាម្នាក់មកវាយតម្លៃ ឬបកស្រាយពីបញ្ហាស្នេហាខ្លួនឯង មុនខ្លួនឯងឡើយ។ នាងនឹងស្វែងរកមូលហេតុពិតប្រាកដនៃបង្ហាញអ្នកដទៃ ជាជាងឲ្យគេអង្គុយនិយាយដើមខ្លួន។
៣.មិនបណ្ដោយឲ្យស្ថានការណ៍អាក្រក់នោះ មកគ្របដណ្ដប់លើជីវិតខ្លួន
រឿងបែកគ្នា បើទោះជានាងជាមនុស្សស្រីចិត្តរឹងដូចថ្មដាប៉ុណ្ណា ក៏គង់តែឈឺចាប់ដូចគ្នា គ្រាន់តែអ្នកខ្លះមិនបង្ហាញវាចេញមកក្រៅឲ្យគេឯងដឹងតែប៉ុណ្ណោះ។ មួយវិញទៀតមនុស្សស្រីរឹងមាំច្រើនតែមិនបណ្ដោយឲ្យហេតុការណ៍នោះមកសង្កត់ខ្លួនឲ្យធ្លាក់ទៅក្នុងជីវិតអាប់អួរឡើយ មានតែកែប្រែស្ថានការណ៍ពីអាក្រក់ឲ្យទៅជាល្អវិញ។
៤.មិនយករឿងបែបនោះទៅប្រកួតប្រជែង
ស្នេហា មិនមែនជាល្បែងប្រណាំងរកអ្នកឈ្នះអ្នកចាញ់ឡើយ។ ដូចនេះបន្ទាប់ពីខូចចិត្តនាងនឹងទុកពេលមួយរយៈឲ្យខ្លួនឯង ដើម្បីស្វែងរកស្នេហាលើកក្រោយឲ្យល្អ ព្រោះមិនចង់បានភ្លាមៗទៀត ដើម្បីទុកប្រកួតជាមួយអ្នកដទៃ។
៥.ស្នេហារបៀបចាស់ទុំ
ជាការពិតណាស់ ក្រោយបរាជ័យមនុស្សស្រីលែងចង់បានស្នេហាបែបយុវវ័យទៀតហើយ តែពួកគេប្រាកដជាត្រូវការបុរសណាដែលមានភាពចាស់ទុំបន្តិច ដើម្បីកុំឲ្យដូចលើកមុន។
៦.មិនអនុញ្ញាតឲ្យបុរសមកកំណត់លើខ្លួនឯង
ស្នេហាលើកមុនអាចខាងបុរសជាអ្នករើសយកអ្នក តែក្រោយពេលមានបទពិសោធ មនុស្សស្រីបែបនោះនឹងកំណត់ប្រភេទបុរសវិញម្ដង ព្រោះពួកគេរស់នៅ single យូរ ជាជាងមានស្នេហាដូចអំពិលអំពែក។
៧.មិនយកស្នេហាជាការសងសឹង
នោះជាគំនិតឆោតល្ងង់ប៉ុណ្ណោះ តែសម្រាប់អ្នករឹងមាំគេមិនខ្វល់រឿងបែបនេះឡើយ ព្រោះបង្ហាញឲ្យបុរសជាសង្សារចាស់សើចចំអកដល់ខ្លួនបាន៕
No comments:
Post a Comment