រកអ្វីដែលឥតខ្ចោះខ្លាំងពេក

២. គិតច្រើន វិភាគច្រើន

ភាគច្រើនអ្នកដែលឆ្លាតវៃ មានរឿងជាច្រើនដែលត្រូវគិតនិងវិភាគ ជាពិសេសគឺពួកគេវិភាគអំពីគំនិត ការយល់ឃើញ ការសម្រេចចិត្ត និងសកម្មភាពនានារបស់គេផ្ទាល់តែម្តង។ ហើយការដែលគិតច្រើនហួសហេតុពេកនេះហើយ ដែលធ្វើឱ្យគេកើតជំងឺស្ត្រេស មានអាការច្រាស់ច្រាល់ រសាប់រសល់នៅមិនសុខ និងព្រួយបារម្ភច្រើនខ្លាចថាខ្លួនឯងមានកំហុស ឬលទ្ធផលការងារដែលគេធ្វើមិនបានដូចអ្វីដែលរំពឹងទុកជាដើម។

គិតច្រើន វិភាគច្រើន

៣. ម៉ត់ចត់ខ្លាំងនឹងខ្លួនឯង

ដូចដែលអ្នកបានដឹងហើយថា មនុស្សដែលមានភាពឆ្លាតវៃតែងតែចង់បានសម្រេចគោលដៅឱ្យបានឥតខ្ចោះមិនថាតែរឿងផ្ទាល់ខ្លួន ឬរឿងការងារផ្សេងៗនោះទេ ដែលជាហេតុធ្វើឱ្យគេគិតថាប្រសិនជាពួកគេមិនបានប្រឹងប្រែង ហត់នឿយ ឬមានការលំបាកខ្លាំងបំផុតតាមអ្វីដែលពួកគេបានធ្វើទេ នោះបានន័យថាគេមិនទាន់បានប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅឡើយទេ។ ដូច្នេះហើយពួកគេជាមនុស្សដែលម៉ត់ចត់ ធ្វើការខ្លាំងបំផុត និងជាមនុស្សដែលហត់នឿយជាងគេបំផុត ដោយសារតែគេតែងតែគិតខ្លាចមិនបានសម្រេចជោគជ័យ ឬមានកំហុស និងទទួលបរាជ័យដូចកាលពីមុនជាដើមដែលជាហេតុធ្វើឱ្យគេមានអារម្មណ៍ថាបន្ទោសខ្លួនឯង មិនសប្បាយចិត្ត និងខ្លាចខ្លួនឯងមានកំហុសជាថ្មីម្តងទៀត។

ម៉ត់ចត់ខ្លាំងនឹងខ្លួនឯង

៤. សម្លឹងទៅកាន់តែធំ និងកាន់តែខ្ពស់

អ្នកដែលឆ្លាតវៃតែងតែរកអ្វីដែលថ្មី និងគោលបំណងធំៗបន្តទៀតសម្រាប់ធ្វើឱ្យជីវិតរបស់គេកាន់តែមានភាពល្អប្រសើរជាងមុនទៅទៀត ហើយពួកគេពិតជាមិនដែលស្គាល់ពាក្យថាគ្រប់គ្រាន់នោះឡើយ។ ការដែលគេទទួលបាននូវអ្វីដដែលៗគ្មានអ្វីប្លែក និងថ្មីនោះ អាចធ្វើឱ្យគេមានអាការធុញទ្រាន់ និងយល់ថាកន្លែងដែលគេកំពុងតែនៅមិនសាកសមនឹងជីវិតគេជាដើម។ ដោយសារតែគេតែងតែសម្លឹងអ្វីដែលខ្ពស់បំផុតនេះហើយ ដូច្នេះពួកគេ នឹងរកបទពិសោធន៍ជីវិតថ្មីប្លែកខុសពីគេ មិនថាតែគំនិត និងសកម្មភាពនៅខាងក្រៅនោះទេ ដែលជាហេតុធ្វើឱ្យគេខកខានបានស្គាល់ជីវិតសាមញ្ញៗនៅក្នុងពិភពលោកសព្វថ្ងៃ។

សម្លឹងទៅកាន់តែធំ និងកាន់តែខ្ពស់

៥. មិនសូវមានមិត្ត

មនុស្សដែលមានភាពឆ្លាតវៃភាគច្រើនមិនសូវជាចូលក្នុងចំណោមគេចុះទេ ឬអាចហៅបានថាជាមនុស្សដែលនៅឯកា និងមិនសូវរាប់អានគេឯង។ នោះក៏ដោយសារតែគេ មិនសូវជាយល់ពីគំនិតរបស់មនុស្សធម្មតានោះ ជាពិសេសមិនអាចរកលក្ខណៈពិសេស ឬភាពសំខាន់អ្វីមួយដែលគេចង់បានរាល់ពេលនិយាយគ្នាជាដើម។ ដូច្នេះហើយគេកម្រ ឬពិបាករកអ្នកដែលយល់ចិត្ត មានគំនិតដូចគ្នា និងអាចនិយាយ ឬចែករំលែករឿងរ៉ាវជាមួយណាស់។

មិនសូវមានមិត្ត

៦. មានបញ្ហាផ្លូវចិត្តភាគច្រើន

ជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ អ្នកដែលកាន់តែមានភាពឆ្លាតវៃភាគច្រើនគឺមានបញ្ហាផ្លូវចិត្ត ដូចជា បញ្ហាធុញថប់នឹងសង្គមមនុស្ស ជំងឺ bipolar ដែលធ្វើឱ្យអារម្មណ៍ផ្លាស់ប្តូរឡើងចុះមិនប្រក្រតី និងពេលខ្លះអាចនឹងពូកែលាក់បាំងអារម្មណ៍ពិត ឬទុក្ខសោកដែលខ្លួនឯងមានជាដើម។ ហើយអាការផ្លូវចិត្តទាំងនេះនឹងធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ ឬអាចជាមនុស្សដែលស្ងៀមស្ងាត់ខុសពីធម្មតា ដែលបណ្តាលមកពីការគិតច្រើនខ្លាំងហួសហេតុពេក។

មានបញ្ហាផ្លូវចិត្តភាគច្រើន

ហេតុផលទាំងនេះហើយដែលធ្វើឱ្យអ្នកដែលមានភាពឆ្លាតវៃមិនសូវសប្បាយចិត្ត ឬមានរឿងរីករាយដូចគេឯងទេ!