loading...

Thursday, September 6, 2018

បាន​ឱប​មនុស្ស​​ជាទី​ស្រលាញ់​រាល់​ថ្ងៃ​​​ផ្ដល់​ប្រយោជន៍​ច្រើន​​ណាស់​ដល់​សុខភាព​ទាំង​​ផ្លូវ​​កាយ​និង​ផ្លូវ​ចិត្ត

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ មនុស្ស​យើង​គ្រប់​គ្នា​ត្រូវ​ការ​ការ​ឱប​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​សុខភាព និង​សុភមង្គល​ផ្លូវ​ចិត្ត។ មូលហេតុ​គឺ​ដោយ​សារ “ការ​ឱប” នឹង​បញ្ចេញ​អ័រម៉ូន​នៃ​សេចក្ដី​សុខ (Hormones of Happiness) ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង។

រូបតំណាង
ជាង​នេះ​ទៅ​ទៀត មនុស្ស​ដែល​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​សង្គម​ខាង​ក្រៅ​ នឹង​​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រុន ក៏​ដូច​ជា​ជំងឺ​ផ្ដាសាយ។ ការ​ឱប​អាច​នឹង​បង្កើន​អេម៉ូក្លូប៊ីន​ និង​ជួយ​សម្រួល​​ឲ្យ​ឈាម​រត់​បាន​ល្អ។
ការ​ឱប​រយៈ​ពេល ២០វិនាទី​អាច​កាត់​បន្ថយ​ភាព​តានតឹង និង​​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​បាន។ ការ​ឱប​នឹង​បង្កើន​កម្រិត​​នៃ​សារធាតុ Oxytocin ដែល​ជា​អ័រម៉ូន​ដៃ​ក្ដី​ស្រលាញ់​មួយ​ដែល​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​​គូ​ស្នេហ៍។ សារធាតុ Oxytocin ក៏​អាច​ជួយ​បង្កើន​ភាព​ស៊ាំ​នឹង​ការ​ឈឺ​ចាប់ ដោយ​ដើរ​តួនាទី​ដូច​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែរ ព្រម​ទាំង​ជួយ​ឲ្យ​សរសៃ​ និង​សាច់ដុំ​សម្រាក​បាន​ធូរ​ស្រាល និង​កាត់​បន្ថយ​សម្ពាធ​ឈាម។
ជាមួយ​គ្នា​នេះ​ដែរ ការ​គេង​នៅ​ក្បែរ​មនុស្ស​ដែល​យើង​ស្រលាញ់​គឺ​ជា​ឱសថ​ល្អ​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​គេង​មិន​លក់។ យ៉ាង​ណា​មិញ​បើ​សិន​អ្នក​មិន​មាន​គូ​ស្នេហ៍ អ្នក​ក៏​អាច​ឱប​សត្វ​ឆ្កែ ឬ​ឆ្មា​ដែល​ខ្លួន​ចិញ្ចឹម​បាន​ដែរ សូម្បី​តែ​​ឱប​របស់​គ្មាន​ជីវិត ដូច​ជា​តុក្កតា​ក៏​អាច​ជួយ​បន្ធូរ​ភាព​ភ័យ​ខ្លាច និង​ការ​ព្រួយ​បារម្ភ​របស់​មនុស្ស​យើង​បាន​ដែរ។
ចំពោះ​មនុស្ស​ចាស់​ដែល​តែង​មាន​អារម្មណ៍​ឯកោ និង​រស់​នៅ​ម្នាក់​ឯង​ ការ​ឱប​គឺ​រឹត​តឺ​សំខាន់​ទៅ​ទៀត។ ដូច្នេះ​ហើយ​ កុំ​ភ្លេច​ឱប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឲ្យ​បាន​​ច្រើន​ណា ៕

រូបតំណាង
ប្រភព៖ Brightside ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

#Kanha

No comments:

Post a Comment

Mnus kandal cover by chii vitt

មនុស្សកណ្ដាល Mnus kandal cover by chii vitt https://youtu.be/1COGoqR2m78