កុំឆ្ងល់អី បើមនោសញ្ចេតនាអ្នកកាន់តែយូរកាន់តែអស់សង្ឃឹមនោះ ព្រោះមិនមែនមានតែអ្នកទេដែលជួបរឿងបែបហ្នឹង វាសឹងតែជារឿងធម្មតាទៅហើយសម្រាប់គូស្នេហ៍។

រូបតំណាង
ពេលដែលហត់ខ្លាំងពេកប្រហែលអ្នកធ្លាប់សួរខ្លួនឯងថា «តើស្នេហានេះអាចបន្តដល់ពេលណា?» គ្រប់យ៉ាងហាក់ផ្ទុយស្រឡះពីការរំពឹងទុករបស់អ្នក ព្រោះពេលចាប់ផ្ដើមស្រឡាញ់គ្នាដំបូងអ្នកគិតថាគេជាមនុស្សដែលអ្នកជ្រើសរើសចុងក្រោយបំផុត គេជាមនុស្សដែលអាចឲ្យអ្នកមានសុភមង្គលបំផុត តែកន្លងហួសយូរទៅអារម្មណ៍ល្អៗ អារម្មណ៍ដែលធ្លាប់មានសេខក្ដីសុខក៏ចាប់ផ្ដើមបាត់បង់ម្ដងបន្តិចៗរហូតសឹងតែលែងមាន។
ធ្លាប់ចង់បោះបង់វាមែនទេ? តែពេលខ្លះក៏មិនដាច់ចិត្ត ព្រោះស្ដាយអនុស្សាវរីយ៍ដែលធ្លាប់មានជាមួយគ្នាពីមុនមក។ តែអ្នកត្រូវចាំថាមិនអាចដោយសារតែការសោកស្ដាយពេលវេលាប៉ុណ្ណឹងមកបំផ្លាញជីវិតអ្នកឡើយ។ មិនអាចចេះតែយំ ចេះតែពិបាកចិត្តរាល់ថ្ងៃឡើយ បើហត់ខ្លាំងពេកកុំទ្រាំអី។
_large.jpg)
រូបតំណាង
ស្នេហាដែលអ្នកទទួលបានគួរតែល្អជាងនេះ ផ្អែមល្ហែមជាងនេះ គួរតែស្រឡាញ់គ្នាកាន់តែយូរកាន់តែពិសេស តែបើវាមិនអាចទេ ក៏លែងវាទៅ។ ត្រូវចាំថាដំណាក់កាលនេះគឺមានមនុស្សច្រើនណាស់បានបោះបង់ចោល ក៏ព្រោះតែពួកគេពិបាកក្នុងការកាន់ដៃគ្នាទៅមុខទៀត ពួកគេបាត់បង់ជំនឿចិត្ត អស់សង្ឃឹម ខកចិត្ត តែបើអ្នកគិតថាអ្នកទាំងពីរអាចឆ្លងផុតដំណាក់កាលនេះបាន ត្រូវតស៊ូជាមួយគ្នារហូតដល់ជោគជ័យ ហើយបើមើលឃើញថាកាន់តែបន្តកាន់តែឈឺចាប់នោះ ដោះលែងវាទៅ ព្រោះជីវិតយើងនៅមានឱកាសជាច្រើនទៀតមិនអាចឃុំខ្លួនឯងក្នុងទឹកភ្នែកបែបនេះរហូតទេ។
បើអស់កម្លាំងដើរទៅមុខហើយ ឈប់ទៅ ហើយបើកាន់ដៃគ្នាគ្មានសុភមង្គលនោះ លែងដៃទៅ៕

រូបតំណាង
អត្ថបទ៖ ផេង ផលធិតា
# Kanha
No comments:
Post a Comment